អំពីយើង



នារីធម្មជាតិ ជាគេហ៍ទំព័រមួយដែលផ្តល់ព័ត៌មានស្តីអំពី​ចំនេះដឹងផ្សេងៗទាក់ទងនឹងការថែរក្សាសម្រស់​និង​សុខភាព​។

បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ធំ​ពុំ​បាន​ទទួល​ចំនេះ​ដឹង​អំពី​ការ​​ថែរក្សា​សុខភាព​និង​ថែរក្សា​សុខភាព​ស្បែក​អោយ​បាន​ទូលំទូលាយ​ទេ​។​ មាន​ប្រជាជន​មួយ​ចំនួន​រង​គ្រោះ​ដោយ​សារ​ជំងឺ​សើរស្បែក​ មិន​តែ​ប៉ុណ្ណោះប្រជាជន​មួយ​ចំនួន​ធំ​​មាន​​ការ​យល់​ដឹង​អំពី​ការ​ការពារ​ខ្លួន​អោយ​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗនៅ​មាន​កំរិត​។​ នេះជា​មូល​ហេតុ​ដែល​ពួក​គេ​មាន​របៀប​របប​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​មិន​សូវ​ល្អ ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​សុខភាព ព្រម​ទាំង​សម្រស់​​របស់​ពួក​គេ​។ យុវវ័យ​​ក៏​ដូច​ជា​មនុស្ស​វ័យ​កណ្តាល​ជា​ច្រើន​បាន​ចំនាយ​ថវិការ​មួយ​ចំនួន​ធំ​របស់​ពួក​គេ​ទៅ​លើ​​គ្រឿង​សំអាង​។​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​យល់​ដឹង​អំពី​ការ​ជ្រើស​រើសនិង​ប្រើ​ប្រាស់​គ្រឿង​សំអាង​​អោយ​បាន​ត្រឹម​ត្រូវ​ហើយ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​។​ ហេតុនេះហើយធ្វើ​អោយ​មនុស្ស​ប្រើប្រាស់​គ្រឿង​សំអាងដោយ​មិនមានប្រសិទ្ធភាព និង​ខ្ជះខ្ជាយថវិការ​។​ ​ ដូច​នេះ​ដើម្បី​ចូល​រួម​ចំនែក​​​ក្នុង​ការ​ជួយ​កសាង​ជាតិ​ នារី​ធម្មជាតិ​បាន​ចូល​រួម​ដោយ​ធ្វើ​ជា​គេហ៍ទំព័រ​មួយ​ដែល​​ផ្តល់​ព័ត៌មាន​និង​ចំនេះ​ដឹងផ្សេងៗ​​ទាក់​ទង​នឹង​ការ​ថែរក្សា​សម្រស់​និង​សុខភាព​។​ រាល់​ព័ត៌មាន​ដែល​ផ្តល់​ដោយ​គេហ៍ទំព័រ​របស់​យើង​សុទ្ធ​តែ​មាន​ប្រភព​ច្បាស់លាស់​ដែល​អាច​ជឿជាក់​បាន​និង​ត្រឹមត្រូវ។​ មិន​តែ​ប៉ុណ្ណោះ​គេហ៍ទំព័រ​របស់​យើង​បាន​ចងក្រង​រាល់គន្លឹះឬរូបមន្តថែរក្សា​សម្រស់​ផ្សេងៗ ដែលគេហ៍ទំព័ររបស់យើងបានផ្តល់អោយ សុទ្ធតែត្រូវបានមនុស្សមួយចំនួនធំអនុវត្តទទួលបានជោគជ័យរួចមកហើយ។

លក្ខខណ្ឌ​ និង​ការ​បដិសេធ

នារី​ធម្មជាតិ​ មិន​បាន​ដើរ​តួ​​​ជំនួស​​វេជ្ជបណ្ឌិតឬ​អ្នក​ជំនាញ​​​នោះទេ។​ ប្រសិន​បើ​អ្នក​មាន​​បញ្ហា​ទាក់​ទង​នឹង​ស្បែកឬ​ជំងឺ​ផ្សេង​ៗ ​សូម​ទៅ​​​ពិគ្រោះ​និង​ទទួល​ការ​ព្យាបាល​​យ៉ាង​ត្រឹម​ត្រូវ​​ពី​វេជ្ជបណ្ឌិត។​ យ៉ាង​ណា​មិញ​ស្ថាន​ភាព​​​ស្បែក​និង​កំរិត​នៃ​ជម្ងឺ​របស់​លោក​អ្នក​មិន​ដូច​គ្នា​ទេ​ ដូចនេះរាល់​គន្លឹះ​ ឬ​រូបមន្ត​​ថែរក្សា​សម្រស់​មិន​មែន​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​ដូច​ដែល​គេហ៍ទំព័រ​​របស់​យើង​បាន​រៀប​រាប់​នោះ​ទេ​។​ មុន​ពេល​ដែល​លោក​អ្នក​​អនុវត្តតាម​គន្លឹះ​ឬរូបមន្ត​ផ្សេង​ៗ​ដែល​គេហ៍ទំព័រ​របស់​យើង​បាន​ផ្តល់អោយ​មិន​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​ដូចគ្នា​នោះទេ​។ មួយ​វិញ​ទៀត​មុន​នឹង​លោក​អ្នក​អនុវត្តន៍​តាម​គន្លឹះ​ដែល​យើង​បាន​ផ្តល់​អោយ​ សូម​ប្រាកដថា​​រាង​កាយ​របស់​អ្នក​មិន​មាន​ប្រតិកម្ម​ជា​មួយ​នឹង​គន្លឹះ​ទាំង​នោះ។​ ដើម្បី​អោយ​ការ​អនុវត្តន៍​កាន់​តែ​មាន​ប្រសិទ្ធភាព​និង​មិន​ជះ​ផល​អាក្រក់​ត្រលប់​មក​វិញ សូម​ទទួល​ការ​ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជបណ្ឌិត ​ឬ​អ្នក​ជំនាញ​អោយ​បាន​ច្បាស់​លាស់​ជាមុន​សិន​ មុន​នឹង​លោក​អ្នក​អនុវត្តន៍​គន្លឹះ​និង​រូបមន្ត​ដែល​មាន​នៅក្នុងគេហ៍ទំព័រ​។​ ដូចនេះដើម្បី​សុវត្ថិភាព​ ​លោក​អ្នក​គួរ​តែ​ស្វែង​យល់​ពី​លក្ខខណ្ឌ​និង​ស្ថានភាព​នៃ​សុខភាព​និង​រាងកាយ​របស់​លោក​អ្នក​អោយ​បាន​ច្បាស់​។​ ដូច​ដែល​បាន​រៀប​រាប់​មក​ខាង​លើ​ គេហ៍ទំព័​រ​របស់​យើង​ មិន​ទទួល​ខុស​ត្រូវ​​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ចំពោះ​ការ​​អនុវត្ត​ន៍​របស់​លោក​អ្នក​ឡើយ​​។
សូ​ម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដែល​បាន​ចូល​មក​ទស្សនា​គេហ៍ទំព័រ​របស់​យើង​។

  • Share: