មូលហេតុ​ដែល​នាំ​អោយ​ស្រ្តី​ជប៉ុន​ក្មេង​ជាង​វ័យ​

By BeiLover - September 01, 2019

តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ឬ​ទេ​ថា​ ហេតុអ្វី​បាន​ជា​ស្រ្តី​ជនជាតិ​ជប៉ុន​មាន​សម្រស់​ក្មេង​ជាង​វ័យ​?



មាន​​មនុស្ស​មួយ​ចំនួន​និយាយ​ថា​ការ​ដែល​ពួក​គេ​​មាន​សម្រស់​ក្មេង​ជាង​វ័យ​គឺវា​អាស្រ័យ​ទៅ​លើ​ហ្សែន​។​ វា​ការ​ពិត​​ ប៉ុន្តែវា​មិន​មែន​តែ​កត្តា​ហ្សែន​តែ​មួយ​មុខ​ទេ​ វា​មាន​កត្តា​ផ្សេង​ៗ ទៀត​ជា​ច្រើន​។ ​
 ខាងក្រោម​នេះ​ជា​អាថ៌កំបាំង១០យ៉ាងដែល​ធ្វើ​អោយ​ស្រ្តី ជប៉ុន​មាន​សម្រស់​ក្មេង​ជាង​វ័យ៖​
1. ហាត់​ប្រាណ​ ធ្វើ​សមា​ធិ​ ដូចជា​ហាត់​រីគិ(Reiki) និង​ហ្សិន​(Zen)យ៉ាង​ទៀងទាត់​ដែល​ធ្វើ​អោយ​ផ្លូវ​ចិត្ត​របស់​ពួក​គេ​​ស្ងប់ល្អ។
2.    ទទួល​ទាន​តែ​ប៉ៃ​តង​ជា​​ទៀង​ទាត់​។ ញ៉ាំ​តែ​ប៉ៃតង​ដែល​មាន​សារធាតុ​ប្រឆាំង​ជាតិ​អុកស៊ីត​កម្ម​យ៉ាង​មាន​ប្រសិទ្ធភាព​​រៀង​រាល់​ថ្ងៃ​​ជាប្រចាំ។
3.    ការពារ​មិន​អោយ​ត្រូវ​កំដៅ​ព្រះអាទិត្យ​។
4.    ជ្រើសរើស​​ផលិត​ផល​ថែរក្សា​ស្បែក​យ៉ាង​ត្រឹម​ត្រូវ​និង​ឈ្លាសវៃ​ដោយ​ប្រើ​ប្រាស់​ផលិត​ផល​ថែរក្សា​ស្បែក​​ដែល​សាក​សម​នឹង​ស្បែក​និង​ត្រឹមត្រូវ។
5.    គ្រឿង​សំអាង​របស់​ជប៉ុន​​មាន​ផ្ទុក​នូវ​សារធាតុ​ផ្សំ​ឡើង​ពី​ធម្មជាតិ​ជា​ច្រើន​ ដែល​ជួយ​បង្កើន​ភាព​ស្រស់​ស្អាត​នៃ​​សុខភាព​ស្បែក​និង​រាងកាយ​។​ សារធាតុ​ទាំង​នេះ​​ផ្សំ​ឡើង​ពីប្រេង​Squalance ( ជា​ប្រភេទ​ប្រេង​ដែលចំរាញ់​ចេញពី​ប្រេង​អូលីវ​និង​ខ្លាញ់​របស់​ត្រីឆ្លាម​(Shark Oil) ​​ជួយ​អោយ ​រក្សា​ជាតិ​ទឹក​ក្នុង​ស្បែក​ និង​ធ្វើ​អោយ​​ស្បែកទន់​រលោង​​)និង​កន្ទក់​នុកា(ជា​ភាសា​អង់គ្លេស​Nuka Rice Bran ជាជ្រក់​បន្លែម៉្យាង​របស់​ជប៉ុន​ដោយ​ដាក់​បន្លែ​នៅ​ក្នុង​កន្ទក់​អោយ​ជូរ​)។
6.    គ្រឿង​សំអាង​របស់​ពួក​គេ​តែង​តែ​ចំរាញ់​ចេញពី​តែប៉ៃតង​ ដែល​វា​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ប្រទេស​ជប៉ុន។​
7.    ពួកគេ​​ប្រើ​ប្រេង​ដែល​ចំរាញ់ចេញ​ពី​ដើម​ផ្កា​កាមីលៀរ(Camellia )​និង​ចូចូបា(Jojoba) រួម​ជាមួយ​នឹង​តែ​ដូចជា​តែប៉ៃតង ទឹក​ខ្មេះ​ផ្លែ​ប៉ោម​ ដើម្បី​ថែរក្សា​និង​​ជួយ​ចិញ្ចឹម​ស្បែក​។
8.    ពួក​គេ​បង្កើត​ម៉ាស​និង​ស្រ្កាប់​ដែល​ផ្សំ​ពី​អង្ករ​ តែប៉ៃតង​ និង​គ្រឿង​ផ្សំ​ធម្មជាតិ​ដទៃ​ទៀត​ដោយ​ខ្លួន​ឯង​ ដើម្បី​ថែរក្សា​ស្បែក​។
9.    ក្រៅពី​ការ​សំអាតស្បែក​​ជា​រៀង​រាល់​ថ្ងៃ​ អាថ៌កំបាំង​ដែល​ធ្វើ​អោយ​សម្រស់​ស្អាត​​តាម​បែប​ប្រពៃណី​របស់​ជប៉ុន​គឺ​ការ​ជំរុះ​កោសិការ​ចាស់​ៗ​នៃ​ស្បែក​ដោយ​ប្រើ​គ្រឿ​ង​ផ្សំ​ធម្មជាតិ​ដូចជា​ដីឥដ្ឋ​ដែល​មាន​សារធាតុ​ខនិជ គ្រាប់​សណ្តែក​អាហ្សុគិ(adzuki beans) និង​កន្ទក់ រុក្ខជាតិ​សមុទ្រ​ដូច​ជា​សារាយ​សមុទ្រ​ជាដើម​ដែល​ជួយ​កំចាត់​ជាតិ​ពុល​ចេញ​ពី​ស្បែកនិង​​ឱសថ​យ៉ាង​ល្អពិសេស​ផងដែរ​។
10. ពួក​គេ​តែង​តែ​ទទួល​ទាន​​សារាយ​សមុទ្រ​ Wakame Kelpដែល​ជួយ​អោយ​ក្មេង​ជាង​វ័យ​ពន្យា​ភាព​ចាស់​ជ្រីវជ្រួញ​លើ​ស្បែក​។​ Wakame Kelp គឺ​ជា​ប្រភេទ​សារាយ​សមុទ្រ​មក​ពី​ប្រទេស​ជប៉ុន​​ ហើយ​ប្រជាជន​ជប៉ុន​ញ៉ាំ​វា​ញឹក​ញាប់​បំផុត​។​ សារាយ​នេះ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ដូចជា៖
o   វា​ជួយ​ដុត​បំផ្លាញ​ជាលិការ​ខ្លាញ់​ ជួយ​បន្សុទ្ធ​​ឈាម​ និង​ជួយ​កំចាត់​ជាតិ​ពុល​ក្នុង​ឈាម​ផង​ដែរ​
o   វា​ជួយ​ដល់​សុខភាព​ស្បែក​និង​សក់​កាន់​តែ​​ប្រសើរ​
o   វា​មាន​សារធាតុ​ដែល​ជួយ​ពន្យា​រ​ភាព​ចាស់​ជាង​វ័យ​ ដើម្បីជួយ​ផលិត​ខូឡាជេន។
o   តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ផលិត​ផល​ដែល​ផលិត​​ចេញ​ពី​សារាយ​ប្រភេទ​នេះ​វា​ជួយ​អោយ​ស្បែក​​ក្មេង​ជាង​វ័យ​។

ជារួម​​សម្រស់​ដ៏​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​របស់​ពួក​គេ​បាន​មក​ពីគុណ​ប្រយោជន៍​នៃ​​ការ​បរិភោគ​អាហារ​ធម្មជាតិ​ របៀប​របប​នៃ​ការ​រស់​នៅ ​ ការ​ថែ​រក្សា​ស្បែកដោយ​ប្រើប្រាស់​គ្រឿង​ផ្សំពី​ធម្មជាតិ​​និង​គ្រឿង​សំអាងភាគច្រើន​​របស់ពួកគេ​​មាន​គុណភាពល្អ​ចំរាញ់​ចេញពី​ធម្មជាតិ​។
ស្រ្តី​ជនជាតិ​ជប៉ុន​​យល់​ដឹង​ពី​​ការ​ទទួល​អាហារ​និង​ភេសជ្ជៈ​​​ល្អ​ៗ ដែល​អាហារទាំង​នោះ​​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​អោយ​ស្បែក​ស្អាត​និង​មាន​សុខភាព​ល្អ​។​

  • ចែករំលែក:

អត្ថបទគួរអោយចាប់អារម្មណ៍

0 comments