គន្លឹះនៃការស្វែងរកផលិតផលថែរក្សាស្បែកនិងគ្រឿងសំអាងផ្ទាល់ខ្លួន- ដើម្បីកាត់បន្ថយភាពប្រឈមនឹងការកើតជម្ងឺមហារីក

By BeiLover - September 06, 2019




មិន​មែន​គ្រាន់​​តែ​អ្វី​ដែល​យើង​ដាក់​ចូល​ទៅ​ក្នុង​រាងកាយ​របស់​អ្នក​អាចបង្ក​គ្រោះថ្នាក់​ដល់​សុខភាពនោះ​ទេ​ អ្វី​ៗ​ដែល​​យើង​លាប​នៅ​លើ​រាងកាយ​ក៏​អាច​បណ្តាល​អោយ​អ្នក​មាន​បញ្ហា​សុខភាព​ផង​ដែរ។​
គន្លឹះ​ខាង​ក្រោម​នឹង​​អ្នក​បង្ហាញ​អ្នក​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​កើត​មហារីក​​ដោយ​ប្រើ​ផលិតផល​ថែរក្សា​សម្រស់​និង​គ្រឿង​សំអាង​ប្រកប​ដោយ​សុវត្ថិភាព។​

1. អាន​គ្រឿងផ្សំ​ដែល​មាន​នៅ​លើ​ស្លាក​ផលិតផល​

វា​ជា​រឿង​ស្រប​ច្បាប់​​ដែល​ក្រុម​ហ៊ុន​ជា​ច្រើន​ប្រើ​គ្រឿង​ផ្សំ​ដែល​អាច​បង្ក​អោយ​កើត​ជម្ងឺ​មហារីក​ រំខាន​ដល់​ដំណើការ​ប្រព័ន្ធ​អង់ដូគ្រីន​( endocrine system) និង​បង្ក​បញ្ហា​សុខភាព​ផ្សេង​ទៀត​។ គ្រឿង​ផ្សំ​ទាំង​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​ជា​គ្រឿងផ្សំ​នៅ​ក្នុង​ផលិតផល​ថែរក្សា​សម្រស់​និង​គ្រឿង​សំអាង​​ដែល​អ្នក​ប្រើ​ប្រាស់​រាល់​ថ្ងៃ។​ ដូចនេះ ​អ្នក​គប្បី​យល់​ដឹង ​​និង​សិក្សា​បន្ថែម​ពី​គ្រឿង​ផ្សំដែល​ប៉ះពាល់ដល់​​សុខភាព​។ សូម​ពិនិត្យ​មើល​គ្រឿង​ផ្សំ​របស់​ផលិតផល​ដោយ​រក​មើល​គ្រឿង​ផ្សំដែល​នាំ​អោយ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​។​ ប្រសិន​បើ​អ្នក​មិន​ចាំ​សារធាតុ​ទាំង​នោះ​អស់​ លោក​អ្នក​អាច​ប្រើ​កម្មវិធីទូរស័ព្ទឬកុំព្យូទ័រ និងគេហ៍ទំព័រដែល​ជួយអាច​​អ្នក​ក្នុង​ការ​វិភាគ​គ្រឿង​ផ្សំ​របស់​ផលិតផល​នោះ​ថា​តើ​វា​មាន​សុវត្ថិភាព​កំរិត​ណា​ និង​គ្រោះ​ថា្នក់ដល់​សុខភាព​​កំរិតណា។​​


2. ប្រើ​កម្មវិធី​ទូរស័ព្ទ​ ឬ​កុំព្យូទ័រ និង​គេហ៍ទំព័រ​ដើម្បី​ស្វែង​រក​ផលិតផល​ដែល​កាន់​តែ​មាន​សុវត្ថិភាព​

កម្មវិធី​ទូរស័ព្ទ​ ​ឬកុំព្យូទ័រ​និង​គេហ៍ទំព័រ​មួយ​ចំនួ​ន​ដូចជាSkinCarisma, ThinkDirty, EWG’s Skin Deep និង Good Guide  នឹង​ជួយ​វាយ​តម្លៃ​ផលិតផល​ថែរក្សាសម្រស់​និង​គ្រឿង​សំអាង​របស់​អ្នក​ដើម្បី​ស្វែង​រក​ផលិតផល​ដែល​មាន​សុវត្ថិភាព​ ព្រម​ទាំង​អាច​ស្វែង​រក​សារធាតុ​ដែល​មាន​សុវត្ថិភាព​និង​សារធាតុ​មិនល្អ​របស់​ផលិតផលផងដែរ។​



3. កុំ​​ចាញ់​បញ្ឆោត​​ដោយសារ​ការ​អះអាង​ថា​វា​ជា​ផលិតផល​ធម្មជាតិ​និង​សរីរាង្គ​

គ្រឿង​ផ្សំ​ធម្មជាតិ​មិន​មែន​សុទ្ធ​តែ​មាន​ន័យ​ថា​អាច​ផ្តល់​សុវត្ថិភាព​ទេ​ ហើយ​គ្រឿង​ផ្សំ​សំយោគ​ក៏​មិន​មាន​ន័យ​ថា​អាច​បង្ក​គ្រោះថ្នាក់​ផង​ដែរ។​

4. ជៀសវាង​សារធាតុ​ធ្វើ​អោយ​ក្រអូប​

សារធាតុ​ធ្វើ​អោយ​ក្រអូប​ផ្សំឡើង​ដោយ​សមាសធាតុ​គីមី​ជាច្រើន​មុខ​ដែល​អាច​មាន​ធាតុ​គីមី​បង្កគ្រោះថ្នាក់​ដល់​សុខភាព​ដ៏​មាន​សក្តានុពលជា​​ច្រើន។ សារធាតុ​ធ្វើ​អោយ​ក្រអូប​​ត្រូវ​បាន​គេ​ប្រើ​​ស្ទើ​រ​តែ​ពាក់​កណ្តាល​នៃ​ផលិតផល​ថែរក្សា​សម្រស់​និង​គ្រឿង​សំអាង។​ អ្នក​គប្បី​ជៀសវាង​​ទិញ​និង​ប្រើ​ផលិតផល​ដែល​មាន​ដាក់​ថា​សារធាតុ​ធ្វើ​អោយ​ក្រអូប(fragrance perfume) នៅ​លើ​ស្លាក​ផលិតផល​។ ឬ អាច​និយាយ​ថា​អ្នក​មិន​គួរ​ប្រើ​ផលិតផល​ដែល​មាន​ផ្សំ​ឡើង​ដោយ​សារធាតុ​ធ្វើ​អោយ​ក្រអូបទេ។​

5. កែ​ប្រែ​ទំលាប់​នៃ​ការ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​

លះ​បង់​ទំលាប់​ចាស់​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់​ផលិតផល​ថែរក្សា​សម្រស់​និង​គ្រឿង​សំអាង​ដែល​មាន​​​ផ្ទុក​សារធាតុ​គីមី​មិន​ល្អច្រើន​ហើយ​ប្រែ​ត្រលប់​មក​ប្រើ​ផលិតផល​ដែល​មាន​សុវត្ថិភាព​វិញ​។​

សន្និដ្ឋាន​

មនុស្ស​ភាគ​ច្រើន​នៅ​​ពេល​ដែល​អ្នក​មាន​សុខភាព​ល្អ​ ពួក​គេ​ចាត់​ទុក​សម្រស់​​ឈរនៅ​​អទិភាព​ខាង​មុខ​សុខភាព។​​ ប៉ុន្តែ​នៅ​ពេល​ដែល​សុខភាព​របស់​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​អ្នក​នឹង​ខំ​ប្រយុទ្ធ​ជាមួយ​នឹង​មច្ចុរាជ​ដើម្បី​ដណ្តើមយក​​ជីវិត​មក​វិញ​។ ដើម្បី​រក្សា​ជីវិត​ បើ​ទោះ​បីជា​បាត់​បង់​សម្រស់​ក៏​ដោយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ធំ​សុខចិត្ត​លះបង់​សម្រស់​ដើម្បី​ជីវិត​ដែរ។​ ដូច​នេះ​ កុំ​ដើម្បី​សម្រស់​ស្រស់​ស្អាត​អ្នក​ហ៊ាន​ធ្វើអ្វីៗ​ដោយ​មិន​បាន​យក​បញ្ហា​សុខភាព​មក​ដាក់​ខាងមុខ​អោយ​សោះ ទោះបី​អ្នក​មាន​ចេតនាឬ​មិនមាន​ចេតនា​ក្តី​។​ ស្អាត​ហើយ​មាន​សុខភាព​ល្អ ទើប​ជាមនុស្ស​ឆ្លាត​។​
ដូចនេះ​សូមព្យាយាម​អនុវត្តន៍​តាម​គន្លឹះ​ខាង​លើដើម្បី​​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ដោយ​សារ​ការ​ប្រើប្រាស់​ផលិតផលថែរក្សា​ស្បែក​និង​គ្រឿង​សំអាង​។​ ​

  • ចែករំលែក:

អត្ថបទគួរអោយចាប់អារម្មណ៍

0 comments