តើការបរិភោគស៊ុតឆៅ​មានសុវត្ថិភាព​និងល្អដល់សុខភាពដែរឬទេ?

By BeiLover - September 13, 2019


ស៊ុតត្រូវបានគេចាត់ទុកជាអាហារសុខភាពដ៏ល្អ​មួយនៅលើពិភពលោក។ ​​វាសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនព្រម​ទាំង​អាចផ្តល់នូវអត្ថប្រយោជន៍ដ៏​ច្រើន​សម្បើមដល់សុខភាពអ្នកបរិភោគ។ ស៊ុត​ឆៅ​ និង​ស៊ុត​ឆ្អិន​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ដូចគ្នា។
ប៉ុន្តែ​ការ​បរិភោគ​ស៊ុត​ឆៅ​ ឬអាហារ​ដែល​មាន​ស៊ុតឆៅអាច​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ជំងឺ​បង្ក​ដោយ​មេរោគ​ម៉្យាង​ដែល​ហៅ​ថា​Salmonella។ លើសពីនេះ រាង​កាយ​មិន​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បានល្អ​ ឬ​មិន​អាច​ស្រូបយក​បាន​ទាំង​ស្រុង។​​
Salmonella: គឺជាបាក់តេរីម្យ៉ាងដែលត្រូវបានគេរកឃើញនៅក្នុងចំណីអាហារមួយចំនួនដូចជា  សាច់​ ​បក្សី គ្រឿងសមុទ្រដែលមិនទាន់បានចម្អិន,​ គ្រឿងទេស,​ នឹងគ្រាប់​ធញ្ញជាតិ​។​ កាលណាអ្នកបរិភោគអាហារដែលផ្ទុក Salmonella អាច​ធ្វើ​អោយ​ពុល​អាហារ​ដែល​មាន​អាការៈ​ដូច​ជា ក្អួត​ រាក​ឈឺក្បាល​ និង​ក្តៅខ្លួន​ជាដើម។​

ស៊ុតឆៅសំបូរទៅដោយជីវជាតិ

ស៊ុត​ឆៅ​សំបូរទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ដ៏​ច្រើន​លើស​លុប ​ប្រូតេអ៊ីន​សំខាន់ៗដែលសមស្រប​ទៅ​តាម​រាងកាយ​ត្រូវ​ការ​ ខ្លាញ់​ដែល​មាន​អត្ថប្រយោជន៍​ដល់​សុខភាព វីតាមីន​ រ៉ែឬ​ខនិជ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារភ្នែក​ និង​សារធាតុ​ចិញ្ចឹម​ជាច្រើន​ទៀត។​
***សារធាតុប្រឆាំង​នឹង​អុកស៊ីតកម្ម​ គឺជាសារធាតុចិញ្ចឹមទាំងឡាយណាដែលជួយការពារកោសិកាពីបំផ្លាញ​របស់​រ៉ាឌីកាលសេរី (Free radicals) សារធាតុប្រឆាំងអុកស៊ីតកម្មមានដូចជាវីតាមីន C, វីតាមីន A, សេលេញ៉ូម[Se] និងស័ង្កសី [Zn]
ស៊ុតឆៅមួយគ្រាប់ដែលមានទំហំធំ ទម្ងន់៥០ក្រាមផ្ទុកនូវ(1)
  • កាឡូរី: ៧២
  • ប្រូតេអ៊ីន: ៦ក្រាម
  • ខ្លាញ់: ៥ក្រាម
  • វីតាមីន A: % នៃ RDI
  • វីតាមីន B2(Riboflavin): ១៣% នៃ RDI
  • វីតាមីន B5(Pantothenic Acid):​ % នៃ RDI
  • វីតាមីន បេ១២:​ % នៃ RDI
  • សេនេញ៉ូម(Selenium):​ ២២% នៃ RDI
  • ផូស័្វរ:​ ១០% នៃ RDI
  • ហ្វូឡេត(Folate):​ % នៃ RDI
*RDI (The Reference Daily Intake):  គឺជាកម្រិតនៃការបរិភោគអាហារូបត្ថម្ភប្រចាំថ្ងៃដែលត្រូវបានគេកំណត់ថាគ្រប់គ្រាន់ល្មមក្នុងការបំពេញនូវតម្រូវការរបស់រាងកាយមនុស្សទូទៅដែលមានសុខភាពល្អត្រូវការ។
លើសពីនេះទៅទៀត ក្នុងស៊ុតឆៅមួយគ្រាប់មានបរិមាណcholine ចំនួន១៤៧មីលីក្រាម។​ choline គឺជាសារធាតុចិញ្ចឹមដ៏ចាំបាច់ដែលជួយដល់មុខងាររបស់ខួរក្បាលឲ្យមានសុខភាព​ល្អ។​ Chorline ក៏ដើរ​តួ​យ៉ាង​សំខាន់​ដល់​សុខភាព​បេះដូង​ផងដែរ(2Trusted Source, ​3Trusted Source4Trusted Source)
ស៊ុតឆៅក៏សំបូរទៅដោយ លូតេអ៊ីន(lutein) និងzeaxanthin​ខ្ពស់ផងដែរ។​ សារធាតុប្រឆាំងអុកស៊ីតកម្មទាំង២ប្រភេទនេះមាននាទីការពារ​ភ្នែក និងអាច​​កាត់បន្ថយហានិភ័យនៃការ​កើត​ជម្ងឺភ្នែកនៅ​ពេល​ដែល​អ្នក​មាន​អាយុ​កាន់​តែ​ច្រើន(5Trusted Source)
លូតេអ៊ីន(Lutein​) និង​ Zeaxanthin: គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយថែរក្សាសុខភាពភ្នែក កាត់បន្ថយហានិភ័យនៃកើតជម្ងឺភ្នែកដូចជា ជម្ងឺភ្នែកឡើងបាយ។ សារធាតុទាំងពីរនេះគឺសំបូរនៅក្នុងបន្លែពណ៍បៃតង បន្លែពណ៍លឿង-ទឹកក្រូច និងស៊ុតលឿង។
ស៊ុត​​លឿង​មាន​ផ្ទុក​នូវ​អាហាររូបត្ថម្ភ​ជាច្រើន​ រីឯ​ស៊ុត​ស​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន។​

ប្រូតេអ៊ីន​នៅ​ក្នុង​ស៊ុត​ឆៅ​មិន​ងាយ​នឹង​ស្រូប​យក​ដោយ​រាងកាយ​
ស៊ុត​គឺ​ជា​របប​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន​។​ អាច​និយាយ​ថា​វា​ជា​ប្រភព​ប្រូតេអ៊ីន​គ្រប់​សប់។​
ប៉ុន្តែ​ ការ​បរិភោគ​ស៊ុត​ឆៅ​អាច​កាត់បន្ថយ​សមត្ថភាព​របស់​សារពាង្គកាយ​ក្នុង​ការ​​ស្រូប​យក​ប្រូតេអ៊ីន​ល្អៗ​របស់​​ស៊ុត។ ​
មានការសិក្សាតូចមួយដែលគេបានប្រៀបធៀបការស្រូបយកនូវប្រូតេអ៊ីនរវាងស៊ុតឆ្អិននិងស៊ុតឆៅនៅក្នុងសារពាង្គកាយមនុស្សចំនួនមនុស្ស៥នាក់(6Trusted Source)
ការ​សិក្សា​បាន​រក​ឃើញ​ថា រាងកាយ​អាច​ស្រូប​យក​ប្រូតេអ៊ីន​ក្នុង​ស៊ុត​ឆ្អិន​រហូត​ដល់​៩០%​ ចំនែក​ស៊ុត​ឆៅ​វិញ​រាងកាយ​អាច​ស្រូប​យក​ប្រូតេអ៊ីន​បាន​ត្រឹម​តែ​៥០% ​ប៉ុណ្ណោះ។ នេះ​បង្ហាញ​អោយ​ឃើញ​ថាប្រព័ន្ធ​រំលាយ​អាហារ​ងាយ​កិន​រំលាយ​​ប្រូតេអ៊ីន​ក្នុង​ស៊ុត​ឆ្អិន​ជាង​ប្រូតេអ៊ីន​ក្នុង​ស៊ុត​ឆៅ។ ដូចនេះ​រាង​កាយ​មិន​អាច​ស្រូប​យក​ប្រូតេអ៊ីន​ទាំង​អស់​នៅ​ក្នុង​ស៊ុតឆៅ​បាន​ទេ។​
ទោះបីជាប្រូតេអ៊ីនត្រូវបានស្រូបយកយ៉ាងល្អពីស៊ុតឆ្អិនពិតមែន តែ​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ស៊ុត​បាន​បាត់បង់​សារ​ធាតុ​ចិញ្ចឹម​បន្តិចបន្តួច​នៅ​ពេល​ចម្អិន​។ វីតាមីន​ទាំង​នោះ​មាន​ដូចជា វីតាមីនA វីតាមីនB5​​ ផូស្វ័រ និងប៉ូតាស្យូម។

ស៊ុតសដែលនៅឆៅអាច​ធ្វើអោយ​រាំងស្ទះនូវការស្រូបយកបាយ​អូ​ទីន(Biotin)

បាយ​អូទីន(biotin) គឺជាប្រភេទវីតាមីនBដែលរលាយក្នុងទឹក ដែលត្រូវបានគេស្គាល់ជាវីតាមីន B7។ រាងកាយមនុស្សត្រូវការវីតាមីននេះជាចាំបាច់ក្នុងការផលិតគ្លុយកូសនិងអាស៊ីតខ្លាញ់។
ស៊ុត​លឿង​មាន​ផ្ទុក​នូវ​បាយអូទីន(biotin) ចំនែក​ស៊ុត​ស​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​មួយ​ដែល​មាន​ឈ្មោះ​ថា​ AvidinAvidin ចង​ភ្ជាប់​ទៅ​នឹង​បាយ​អូទីន(Biotin)នៅក្នុង​ពោះវៀន​តូច​ ហើយរារាំង​ពោះ​វៀន​តូច​ក្នុង​ការ​ស្រូប​យកបាយអូទីន(​Biotin​)។
ដោយហេតុថាកម្តៅបំផ្លាញAvidin។ ដូចនេះ​ Avidin នឹង​បាត់​បង់​នៅពេលស៊ុតត្រូវបានចម្អិន។
ប្រសិន​បើ​អ្នក​ចង់​បរិភោគ​ស៊ុត​ឆៅ​ហើយ​ទទួល​បាន​បាយ​អូទីន(Biotin)គ្រប់​គ្រាន់​ អ្នក​ត្រូវ​បរិភោគ​ស៊ុត​ឆៅ​​អោយ​បាន​ច្រើន​ យ៉ាង​ហោច​ណាស់​មួយ​ឡូ​(១២គ្រាប់)ក្នុង​១​ថ្ងៃ​ ហើយ​បរិភោគ​​វា​ក្នុង​រយៈ​ពេល​យូរ​អង្វែង​។​

គ្រោះ​ថ្នាក់​ដែល​​អាច​បង្ក​ឡើងដោយ​ស៊ុតឆៅ
ស៊ុតឆៅ និងស៊ុតដែលចំអិនមិនឆ្អិនល្អអាចមានផ្ទុកនូវ Salmonella ដែលជាប្រភេទបាក់តេរីផ្តល់ទុក្ខទោសដល់សុខភាព(12Trusted Source)
បាក់តេរីនេះត្រូវបានរកឃើញមាននៅលើសំបកស៊ុតនិងនៅក្នុងស៊ុតផងដែរ(13Trusted Source)។​​ ការបរិភោគស៊ុតដែលមានការឆ្លងចូលនូវមេរោគអាចបណ្តាលឲ្យមានការពុលអាហារ។​ អាការៈនៃការពុលអាហារមានដូចជា រមួលពោះ រាគរូស ចង់ក្អួត គ្រុន និងឈឺក្បាល។ ជាធម្មតា​​​​​រោគសញ្ញាទាំងនេះតែងតែកើតមានបន្ទាប់ពីបរិភោគអាហារហើយ៦ទៅ៤៨ម៉ោងនិង​អាច​បន្តរហូត​ដល់​៣​ទៅ​៧​ថ្ងៃ(14Trusted Source)
ជាសំណាង ហានិភ័យនៃស៊ុតដែលបង្កមេរោគគឺមានកម្រិតទាបបំផុត។ មានការសិក្សាមួយបានរកឃើញថា នៅសហរដ្ឋអាមេរិច មានតែស៊ុត១គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមស៊ុត ៣០,០០០គ្រាប់ ដែលមានការឆ្លងចូលនូវមេរោគ(15Trusted Source)។ ដោយ​សារ​ស៊ុត​ទាំង​នោះ​បាន​ឆ្លង​កាត់​​ដំណើរ​ការ​នៃ​ការ​ប្រើប្រាស់​កំដៅ។
ដំណើរការនៃការប្រើប្រាស់កម្តៅ (Pasteurization)អាច​កាត់បន្ថយនូវចំនួនបាក់តេរីនឹងពពួកអតិសុខុមប្រាណដទៃដែលមាននៅក្នុងអាហារ(19Trusted Source).
ដំណើរការ​នៃ​ការ​ប្រើប្រាស់កម្តៅ​ គឺជាដំណើរការនៃការប្រើប្រាស់កម្តៅស្រាលដែលមានសីតុណ្ហភាពក្រោម ១០០oc  ដើម្បីលុបបំបាត់នូវភ្នាក់ងារបង្កជម្ងឺ នឹងជួយពន្យារនូវអាយុកាលរបស់ផលិតផល។
ការបង្កមេរោគដោយ Salmonellaគឺ​ជា​ការ​គំរាម​គំហែង​មួយ​ដល់​សុខភាព​ប្រជាជន​​ ចំពោះក្រុម​មនុស្សមួយចំនួន វាអាចបង្ក​អោយ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សុខភាព ឬអាចឈានទៅដល់ការស្លាប់។ ក្រុម​មនុស្ស​ទាំង​នោះ​រួមមាន៖
  • ទារក និងកុមារ៖​ ទារក​និងកុមារងាយនឹងឆ្លងជម្ងឺដោយសារតែប្រព័ន្ធភាពសុំាំរបស់ពួកគេនៅមានភាពក្មេងខ្ចី(មិន​ទាន់​រឹង​មាំ)។
  • ស្រ្តីមានផ្ទៃពោះ៖ ក្នុងករណីដ៏កម្រ Salmonella អាចបណ្តាលឲ្យស្រ្តីមានផ្ទៃពោះ មានអាការៈរមួលនៅក្នុងស្បូន ដែលអាចបណ្តាលឲ្យទារកកើតមិនគ្រប់ខែ ឬស្លាប់នៅក្នុងពោះ(21Trusted Source)
  • មនុស្សចាស់៖ មនុស្សដែលមានអាយុលើសពី៦៥ឆ្នាំ ងាយនឹងស្លាប់ដោយសារការពុលអាហារ។ កត្តាដែល​អាច​បណ្តាល​អោយ​ពួក​គេ​ស្លាប់​ដោយ​សារ​ឆ្លង​បាក់តេរី​នេះ​មានដូចជា​ កង្វះអាហារូបត្ថម្ភ និងប្រព័ន្ធរំលាយ​អាហារ​ចុះ​ខ្សោយ​ដោយ​សារ​វ័យ​(22Trusted Source)
  • បុគ្គលដែលមាន​ប្រព័ន្ធភាពសុំាចុះខ្សោយ៖ ចំពោះមនុស្សដែលមានជម្ងឺរ៉ាំរ៉ៃ ប្រព័ន្ធភាពសុំាំមានការចុះខ្សោយជាងមុននិងងាយឆ្លងមេរោគ។ មនុស្សដែលមានជម្ងឺទឹកនោមផ្អែម ជំងឺ​អេដស៍ និង​សាច់ដុះជាប្រភេទកោសិកាមហារីក មិនគួរបរិភោគនូវស៊ុតឆៅនោះទេ។
មនុស្ស​ក្នុង​ក្រុម​ខាង​លើ​គួរតែជៀសវាងការបរិភោគស៊ុតឆៅនឹងប្រភេទអាហារដែលមានស៊ុត​ឆៅ។ ការឆ្លងមេរោគដោយ Salmonella អាចនឹងបណ្តាលឲ្យមានផលពិបាកធ្ងន់ធ្ងរដែល​អាច​មានគ្រោះថ្នាក់ដល់អាយុជីវិត។

វិធីកាត់បន្ថយហានិភ័យពីការបង្កមេរោគដោយបាក់តេរី
ការ​បរិភោគ​ស៊ុត​ឆៅ​អាច​ប្រឈម​មុខ​នឹង​ការឆ្លងនូវបាក់តេរី Salmonella​ ប៉ុន្តែមាន​វិធី​អាច​​កាត់បន្ថយការ​ឆ្លង​នេះ​បាន​(24Trusted Source)
វិធី​ដ៏មានប្រសិទ្ធិភាពដែល​អាចជូយបន្ថយហានិភ័យពីការឆ្លងនូវបាក់តេរី Salmonella
  • ទិញស៊ុតដែលមានការឆ្លងកាត់កម្តៅ និងផលិតផលស៊ុតផ្សេង​ដែលមានលក់នៅផ្សារទំនើប។
  • ទិញស៊ុតនៅតាមផ្សារនានាដែលគេបានរក្សាទុកវានៅផ្នែកដែលត្រជាក់(ក្លាសេ)
  • រក្សាស៊ុតទុកក្នុងទូទឹកកកសម្រាប់នៅតាមផ្ទះ។
  • ជៀសវាងការទិញ ឬបរិភោគស៊ុតដែលហួសកាលបរិច្ឆេទផុតកំណត់។
  • បញ្ឈប់ការបរិភោគស៊ុតដែលបែក និងមិនមានអនាម័យគ្រប់គ្រាន់។
ទោះជាយ៉ាងណាក៏ដោយ មានតែវិធីមួយទេដែលជួយកាត់បន្ថយពីហានិភ័យ គឺត្រូវចម្អិនស៊ុតឲ្យបានឆ្អិនល្អ។

សន្និដ្ឋាន

ស៊ុត​ឆៅ​ពិត​ជា​ពិត​ជា​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ដូច​ស៊ុត​ឆ្អិន​ដែរ។​ យ៉ាងណាមិញ ការស្រូបយកប្រូតេអ៊ីននិង​បាយអូទីនរបស់សារពាង្គកាយពីស៊ុតឆៅ មានកម្រិតទាបជាងស៊ុតឆ្អិន។
ការ​ទទួល​ទាន​ស៊ុត​ឆៅ​អាច​ប្រឈម​មុខ​នឹង​ការ​ឆ្លង​បាក់តេរី​ Salmonellaដែល​អាច​បង្ក​អោយ​មាន​ការ​ពុល​អាហារ​ ឬអាច​ឈាន​ទៅ​រក​ការ​បាត់​បង់​ជីវិត​ទៀត​ផង។ ចំពោះ​ទារក កុមារតូចៗ​​ មនុស្ស​ចាស់​ ស្រ្តីមាន​ផ្ទៃពោះ​និង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​មិន​គួរ​បរិភោគ​ស៊ុត​ឆៅ​ឡើយ។​
ដកស្រង់​និង​កែសម្រួល​ចេញ​ពី healthline.com
បកប្រែដោយ​ Nuth
កែសម្រួល​ដោយ​ Berry

  • ចែករំលែក:

អត្ថបទគួរអោយចាប់អារម្មណ៍

0 comments