តើ​ការប្រើផលិតផល​ការពារ​ស្បែក​ពី​កំដៅ​ព្រះអាទិត្យ​អាចបណ្តាលអោយ​កើតមុន?

By BeiLover - September 07, 2019



មនុស្ស​មួយ​ចំនួន​និយាយ​ថា​​​​​​​ពួក​គេ​មិន​ចង់​ប្រើផលិតផល​ការពារស្បែក​ពី​កំដៅ​ព្រះអាទិត្យ​ទេ​ ព្រោះ​ផលិតផល​ការពារស្បែកពី​កំដៅព្រះអាទិត្យ​(Sunscreen)ធ្វើ​អោយ​ផ្ទៃ​មុខរបស់​ពួកគេ​​ឡើង​ខ្លាញ់​ ហើយ​អាច​កើត​មុនទៀតផង​​។​​ វា​មិន​មែន​ជា​ការពិត​ទាំង​ស្រុង​ទេ​ មានផលិតផលការពារ​ស្បែកពីកំដៅព្រះអាទិត្យ(​Sunscreen)​មួយ​ចំនួនត្រូវ​បាន​​គេ​បង្កើត​ឡើង​យ៉ាង​ពិសេស​ទៅ​តាម​លក្ខណៈ​ប្រភេទ​​ស្បែក​និមួយៗ​។ អ្នក​គប្បី​ជ្រើសរើស​វា​អោយ​សាក​សម​ទៅ​នឹង​ប្រភេទ​ស្បែក​របស់​អ្នក។ ចំពោះ​អ្នក​ដែល​មាន​​ប្រភេទ​ស្បែក​​កើត​មុននិង​ស្បែក​ខ្លាញ់​គួរជ្រើស​រើស​ផលិតផលការពារស្បែកពីកំដៅអាទិត្យ(​Sunscreen)ដែល​​មាន​​ផ្ទុក​​​ជាតិ​ប្រេង​តិច អ៊ីម៉ូលៀន(Emollient)តិច ផារ៉ាប៉ែន(parabens)តិច សារធាតុ​ដែល​មាន​ក្លិន​ក្រអូប​តិច​ និង​សារធាតុ​ដែល​បណ្តាល​អោយ​ស្បែក​ឡើង​ក្រហម​ផ្សេង​ៗទៀត​ដូចជា​អាល់​កុល​ក្នុង​បរិមាណ​តិច។​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​មូល​ហេតុ​មួយ​ទៀត​ដែល​Sunscreenធ្វើ​អោយ​អ្នក​កើត​មុនដោយសារ​វា​នោះ​​គឺ​ដោយសារ​អ្នក​លាង​សំអាត​មុខ​​មិន​បាន​ជ្រះ​ស្អាត​ល្អ។​ ព្រោះ​ថា​ផលិតផលការពារស្បែកពីកំដៅព្រះអាទិត្យ(Sunscreen)ភាគច្រើន​មិន​ចូល​ទៅ​ក្នុង​ស្បែក​ទាំង​ស្រុង​ទេ វា​ស្ថិត​នៅ​ខាង​លើ​ស្បែក​ វា​មិន​អនុញ្ញាត​អោយ​សារធាតុ​ផ្សេងៗចូល​ទៅ​ក្នុង ឬ​ចេញពីស្បែក​មុខយើង​ទេ។​ នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​អោយ​ស្ទះ​រន្ធរោម​ហើយ​បណ្តាល​អោយ​ឡើង​មុន។ ដូច្នេះ​ យើង​ត្រូវ​តែ ប្រាកដ​ថា​យើង​បាន​លាង​សំអាត​វា​អោយ​បាន​ស្អាត​ល្អចេញពី​ស្បែក​របស់​យើង​។​

  • ចែករំលែក:

អត្ថបទគួរអោយចាប់អារម្មណ៍

0 comments